(ភ្នំពេញ)៖ ពិតជាខ្លាំងមែន! ក្រុមបាល់ទាត់ឈុតតូចយុវជនអាយុក្រោម ១៥ឆ្នាំកម្ពុជា (U-15) បានបំបាក់ U-15 Cempaka International School របស់ម៉ាឡេស៊ី យ៉ាងចាស់ដៃដោយលទ្ធផលបច្ចេកទេស ២៧-០ នៃការប្រកួតពានរង្វាន់ The Belt and Road Initiative U-15 Boys Football Tournament នៅចិននាពេលរសៀលថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៦ នេះ។

យោងតាម Facebook Page ផ្លូវការរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) ឲ្យដឹងថា នេះជាជ័យជំនះទីរបស់ U-15 កម្ពុជាក្រៅទឹកដី ក្នុងការចូលរួមប្រកួតពានខាងលើ បន្ទាប់យកឈ្នះក្រុម China Jianyin School របស់ម្ចាស់ផ្ទះចិន ដោយលទ្ធផល ៣-០ ព្រឹកមិញនេះដែរ៕