(ភ្នំពេញ)៖ ការបង្ក្រាបគ្រឿងញៀនទូទាំងប្រទេស នៅថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៤នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាប២៣ករណី ឃាត់ខ្លួនជនសង្ស័យ៤៤នាក់។

* ករណីដឹកជញ្ជូន រក្សាទុក២១ករណី ឃាត់ខ្លួន៤០នាក់
* ករណីប្រើប្រាស់២ករណី ឃាត់ខ្លួន៤នាក់។

លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៤នេះ កម្លាំងសមត្ថកិច្ចបានបង្ក្រាបចំនួន១០៣ករណី ឃាត់ខ្លួន២១៤នាក់ (ស្រី១១នាក់)៕