(ភ្នំពេញ)៖ នៅរសៀលថ្ងៃសៅរ៍ ទី០៦ ខែមករា ឆ្នាំ២០២៤នេះ ជាសប្តាហ៍ទី១០ហើយ សម្រាប់វគ្គបណ្តុះបណ្តាលជំនាញថតរូប ក្នុងវិស័យព័ត៌មានរបស់ មជ្ឈមណ្ឌលបណ្តុះបណ្តាលព័ត៌មាន Fresh News (FTC)។ នៅក្នុងថ្នាក់រៀននាចុងសប្តាហ៍នេះ លោក ហេង ស៊ីនិត្យ អ្នកជំនាញថតរូបជាង៣០ឆ្នាំ បានបង្ហាញអំពីគន្លឹះ៧ចំណុច សម្រាប់ការថតរូប ទេសភាព ឱ្យបានល្អប្រសើរ ដែលធ្វើឲ្យអ្នកមើលមានការចាប់អារម្មណ៍។

នៅចំពោះមុខសិក្ខាកាមក្នុងថ្នាក់សិក្សា លោក ហេង ស៊ីនិត្យ បានបញ្ជាក់ថា មានគន្លឹះ ៧ចំណុច សម្រាប់ការថតរូប ទេសភាព ក្នុងនោះរួមមាន៖
*ទី១៖ ជ្រើសរើស mid-Range Aperture
*ទី២៖ ជ្រើសរើស ISO ទាប
*ទី៣៖ ប្រើ Tripod ប្រសិនបើអ្នកត្រូវការមួយ
*ទី៤៖ បញ្ជាក្នុងអំឡុងពេលម៉ោងមាស
*ទី៥៖ ប្រើតម្រងប៉ូលា
*ទី៦៖ តែងរូបភាពទេសភាពល្អ
*និងទី៧៖ ការណែនាំអំពីការរៀបចំសម្រាប់ការថតរូបទេសភាពដ៏អស្ចារ្យ។

ការថតរូបទេសភាព គឺជាទម្រង់នៃការថតរូបដែលផ្តល់រង្វាន់ និងរីករាយបំផុតមួយ។ អ្នកណាខ្លះដែល មិនចង់ចេញក្រៅ ស្រូបខ្យល់អាកាសបរិសុទ្ធ និងផ្សាភ្ជាប់ជាមួយធម្មជាតិមិនថាពេលដើរលេងរបស់អ្នក គឺដើម្បីថតរូបកំពូលភ្នំដែលគ្របដណ្តប់ដោយព្រៃអស្ចារ្យ រចនាសម្ព័ន្ធដ៏មានសណ្តាប់ធ្នាប់នៃផ្ទៃមេឃនៃ ទីក្រុង ឬរលកស្ងប់ស្ងាត់ដែលបក់បោកនៅឆ្នេរកោះដែលមានដើមត្នោតទេ គន្លឹះថតរូបទេសភាពទាំង នេះនឹងជួយអ្នកឱ្យទទួលបានអត្ថប្រយោជន៍ច្រើនបំផុតពីដំណើរទេសចរណ៍បន្ទាប់របស់អ្នក។

វគ្គសិក្សាជំនាញថតរូបក្នុងវិជ្ជាជីវៈព័ត៌មាន គឺជាថ្នាក់សិក្សាថ្មីមួយបន្ថែមទៀតរបស់មជ្ឈមណ្ឌល FTC បន្ទាប់ពីទទួលបានជោគជ័យក្នុងការបណ្ដុះបណ្ដាលវគ្គសរសេរព័ត៌មានដំណឹង និងបទយកការណ៍ចំនួន៣វគ្គកន្លងមក ប្រកបដោយភាពរលូន។ វគ្គសិក្សាជំនាញថតរូបនេះ គឺបង្រៀនអំពីបច្ចេកទេសថតរូប ដោយប្រើប្រាស់ការមេរ៉ាទំនើប, បច្ចេកទេសថតរូបដោយប្រើទូរស័ព្ទ Smart Phone ឲ្យមានគុណភាពខ្ពស់បំផុត រួមទាំងការចាប់ប្លង់។ នៅក្រោយការបញ្ចប់វគ្គសិក្សា សិក្ខាកាមនឹងទទួលបានវិញ្ញាបនបត្របញ្ជាក់ការសិក្សាផងដែរ។

មជ្ឈមណ្ឌលបណ្ដុះបណ្ដាល Fresh News (FTC) ជាផ្នែកមួយរបស់អង្គភាពព័ត៌មាន Fresh News ដែលត្រូវបានបង្កើតឡើង នៅខែកញ្ញា ឆ្នាំ២០២១ ក្រោមគំនិតផ្ដួចផ្ដើមរបស់ លោក លឹម ជាវុត្ថា ដើម្បីចូលរួមចែករំលែកចំណេះដឹង និងបទពិសោធន៍ផ្នែកព័ត៌មាន ក៏ដូចជាចូលរួមបណ្តុះបណ្តាលយុវជនជំនាន់ក្រោយ ក្នុងវិស័យព័ត៌មានជាដើម។

សូមជម្រាបថា FTC មានលោក ម៉ារ យ៉ារិទ្ធ ជាប្រធាន ដោយលោកមានបទពិសោធន៍ក្នុងវិស័យសារព័ត៌មានជិត៤០ឆ្នាំមកហើយ។ លោកធ្លាប់ជាភ្នាក់ងារសារព័ត៌មានបរទេសល្បីៗជាច្រើនដូចជា UPI, AP និង VOA ជាដើម។ លោកក៏ជាអតីតនិស្សិតខ្មែរ ដែលបានសិក្សាវិស័យវិជ្ជាជីវៈសារព័ត៌មានក្នុង សកលវិទ្យាល័យមីឈីហ្គែន University of Michigan និងសកលវិទ្យាល័យមែរីលែន University of Maryland ក្នុងសហរដ្ឋអាមេរិ៕