(ភ្នំពេញ)៖​ លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នាថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៣ បានដឹកនាំកិច្ចប្រជុំស្តីពីការងារកសាងផែនទីបណ្តាញផ្លូវថ្នល់ឆ្នាំ២០២០ បញ្ជីបណ្តាញផ្លូវជាតិ ផ្លូវខេត្ត និងការប្រើប្រាស់ Avenza Map ដោយមានការចូលរួមពីសំណាក់ លោក លោកស្រី ជាថ្នាក់ដឹកនាំ តំណាងមន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានី-ខេត្ត និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត។

កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងបង្ហាញជូនអំពីលទ្ធផលការងារទាក់ទងនឹង ការរៀបចំកសាងផែនទីបណ្តាញផ្លូវថ្នល់ឆ្នាំ២០២០ បញ្ជីបណ្តាញផ្លូវជាតិ-ផ្លូវខេត្ត និងការប្រើប្រាស់ Avenza Map ដើម្បីជម្រាបដល់សមាជិក សមាជិកានៃអង្គប្រជុំ និងភាគីពាក់ព័ន្ធ។

ការរៀបចំផែនទី និងបញ្ជីបណ្ដាញផ្លូវជាតិ ផ្លូវខេត្ត និងផ្លូវថ្នល់ផ្សេងៗទៀត ហើយផលិតចេញជាផែនទីក្នុងក្របខណ្ឌជាតិ គែធ្វើឡើងដើម្បីជួយសម្រួលដល់ការងារគ្រប់គ្រង ជួសជុល និងថែទាំផ្លូវថ្នល់ប្រកបដោយប្រសិទ្ធភាពខ្ពស់ និងបញ្ចៀសការដាក់ឈ្មោះ ឬដាក់លេខផ្លូវត្រួតស៊ីគ្នា៕