Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សម្តេចតេជោ ហ៊ុន សែន សម្រេចកាត់ដីព្រលានយន្តហោះជូនប្រជាពលរដ្ឋ ១២៧គ្រួសារនៅក្រុងព្រះវិហារ (Video Inside)

25-08-2016 23:58

(ព្រះវិហារ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានផ្តល់ការដូរដ៏ធំមួយទៀតជូនប្រជាពលរដ្ឋខេត្តព្រះវិហារ ដោយបានសម្រេចកាត់ដីទំហំ ៨០,៥៣ហិកតានៅព្រលានយន្តហោះក្នុងភូមិហ្មសែត សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ប្រគល់ជូនប្រជាពលរដ្ឋរស់នៅកាន់កាប់ជាក់ស្តែង ១២៧គ្រួសារ។

ការសម្រេចនេះ បានធ្វើឡើងក្នុងពេលសំណេះសំណាលជាមួយមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធខេត្តព្រះវិហារ នារសៀលថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៦នេះ។

ដោយឡែកដីព្រលានយន្តហោះ ដែលនៅសល់ពីការកាត់ឲ្យប្រជាពលរដ្ឋប្រមាណ ៧១,១៧ហិកតា ត្រូវបានសម្តេចតេជោ ហ៊ុន សែន សម្រេចជូនសាលាខេត្តព្រះវិហារ ទុកសម្រាប់ធ្វើការអភិវឌ្ឍ។ បើតាមសម្តេចដីនេះអាចយកទៅធ្វើជាមន្ទីរនានា ឬអាចបង្កើតជាសកលវិទ្យាល័យទៅថ្ងៃក្រោយ តែមិនអនុញ្ញាតឲ្យប្រគល់ ទៅឯកជននោះឡើយ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ការសម្រេចកាត់ដីព្រលានយន្តហោះឲ្យប្រជាពលរដ្ឋនេះ គឺជាការដោះស្រាយបញ្ហាពិត បន្ទាប់ពីសម្តេចបានស្តាប់នូវរឿងពិតជាអ្វី៕