(ភ្នំពេញ)៖ បុរី ឡេង ណាវ៉ាត្រា នៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២៤ម្សិលមិញ បានចេញសេចក្ដីប្រកាសព័ត៌មានច្រានចោល ការផ្សព្វផ្សាយរបស់ព័ត៌មានញុះញង់លើសពីការពិតដ៏អាក្រក់ ចំនួន៣ មានអាស៉ីសេរី RFA, The Cambodia Daily Khmer និង VDO Khmer ដែលផ្សាយព័ត៌មានបំភ្លៃពាក់ព័ន្ធនឹងបុរី។

ការច្រានចោលនេះ ក្រោយព័ត៌មានទាំង៣ បានលើកឡើងថា «ក្រុមហ៊ុន បុរី ឧកញ៉ា ឡេង ណាវ៉ាត្រា ប្រឈមនឹងការប្រកាសក្ស័យធន រួចប្ដូរម្ចាស់ថ្មី» និង «អ្នកទិញបុរីឡេងណាវ៉ាត្រាខ្លះ ស្លាប់ដោយសារវិបត្ដិផ្លូវចិត្ដ និងបំណុលក្រោយបង់លុយគ្រប់មិនបានផ្ទះ»

សេចក្តីប្រកាសព័ត៌មានបានបញ្ជាក់យ៉ាងដូច្នេះថា «ក្រុមហ៊ុនសូមច្រានចោលរាល់ការចុះផ្សាយព័ត៌មានខាងលើចាត់ទុកថាជាការញុះញង់ដ៏អាក្រក់ លើសពីការពិត  និងមិនមានការលក់ផ្ទេរម្ចាស់អ្វីនោះឡើយ ហើយក៏មិនបានប្រកាសក្ស័យធនដែរ ក្រុមហ៊ុននៅដំណើរការជាធម្មតា»