(ភ្នំពេញ)៖ បន្ទាប់ពីកាន់តំណែងនាយករដ្ឋមន្រ្តីរយៈពេលជិត៥ខែ និងកាន់តំណែងជាអនុប្រធានបក្សប្រជាជនកម្ពុជា រយៈពេល៣ខែ រូបរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ត្រូវបានដាក់បញ្ចូលបន្ថែមទៅក្នុងនិមិត្តសញ្ញា ឬស្លាកយីហោ គណបក្សប្រជាជនកម្ពុជា សម្រាប់ប្រារព្ធខួប លើកទី៤៥ នៃទិវាជ័យជំនះ៧មករា និងសម្រាប់យុទ្ធនាការឃោសនាបោះឆ្នោតនានា ទន្ទឹមគ្នាជាមួយនឹងរូបឥស្សរជនជាន់ខ្ពស់គណកប្សប្រជាជនកម្ពុជា២រូបទៀត គឺសម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងសម្តេចតេជោ ហ៊ុន សែន។

តើមានមូលហេតុអ្វី ដែលជំរុញឱ្យគណបក្សកាន់អំណាច ៧អាណត្តិ ដាក់បន្ថែមរូប សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលជាមេដឹកនាំយុវជនបន្តវេននេះ? តើអនាគតថ្នាក់ដឹកនាំ គណបក្សប្រជាជនកម្ពុជា នឹងត្រូវរៀបចំដូចម្តេច?

នៅសប្តាហ៍នេះ Fresh Talk បានរៀបចំកិច្ចពិភាក្សាមួយ ក្រោមប្រធានបទ៖ «ការបញ្ចូលរូប សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងនិមិត្តសញ្ញាប្រារព្ធខួបនៃទិវាជ័យជម្នះ៧មករា និងការឃោសនាបោះឆ្នោត»។ កិច្ចពិភាក្សានេះ នឹងត្រូវស្រាយចម្ងល់ដោយ ឯកឧត្តម សួស យ៉ារ៉ា អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាតែម្តង។

ដើម្បីជម្រាបច្បាស់ សូមរង់ចាំទស្សនាកិច្ចពិភាក្សា Fresh Talk តាមទូរទស្សន៍ និងបណ្តាញនានារបស់ Fresh News នៅម៉ោង៦៖០០ល្ងាច ថ្ងៃសៅរ៍ ទី០៦ ខែមករា ឆ្នាំ២០២៤នេះ៕