(ភ្នំពេញ)៖ បន្ទាប់ពីបានចូលកាន់តំណែងក្នុងអាណត្តិថ្មី លោក ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានសម្រេចបង្កើតក្រុមអ្នកនាំពាក្យ គ.ជ.ប សម្រាប់ទាក់ទង និងឆ្លើយឆ្លងផ្លូវការជាមួយសាធារណជន បណ្តាញសារព័ត៌មានជាតិ និងអន្តរជាតិ។

យោងសេចក្តីសម្រេចចុះថ្ងៃទី៣ ខែមករា ឆ្នាំ២០២៤ ក្រុមអ្នកនាំពាក្យ គ.ជ.ប មានសមាសភាពដូចខាងក្រោម៖

ទី១៖ លោក ហង្ស ពុទ្ធា សមាជិក គ.ជ.ប ប្រធាន, លេខទូរស័ព្ទ៖ 012 959 666
ទី២៖ លោក ម៉ុក ដារ៉ា អគ្គលេខាធិការរង គ.ជ.ប អនុប្រធាន លេខទូរស័ព្ទ៖ 012 636 007
ទី៣៖ លោក ខន កែវមនោ ទីប្រឹក្សា គ.ជ.ប និងជាអគ្គនាយករងនៃអគ្គនាយកដ្ឋានអប់រំ ព័ត៌មាន និងទំនាក់ទំនងសាធារណៈ ជាសមាជិក, លេខទូរស័ព្ទ៖ 012 855 018
ទី៤៖ លោក សំ សាវុធ អគ្គនាយករងនៃអគ្គនាយកដ្ឋានសេវាកម្មច្បាប់ និងបច្ចេកទេស ជាសមាជិក, លេខទូរស័ព្ទ៖លេខទូរស័ព្ទ៖ 012 855 018
និងទី៥៖ លោក  ជាវង់ សុគារិទ្ធ ជំនួយការ គ.ជ.ប និងជាអនុប្រធាននាយកដ្ឋានបណ្តុះបណ្តាល និងអប់រំអ្នកបោះឆ្នោត ជាសមាជិក, លេខទូរស័ព្ទ៖ 089 994 569 ឬផ្ញើសារតាមអ៊ីម៉ែល (e-mail) ៖ [email protected]

ខាងក្រោមនេះ ជាសេចក្ដីសម្រេចរបស់ គ.ជ.ប៖