(ភ្នំពេញ)៖ កម្លាំងនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ សហការជាមួយស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដឹកនាំដោយលោក សៀង សុខ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេណ នៅរសៀលថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៦នេះ បានបន្ដឃាត់ខ្លូនជនជាតិវៀតណាម៥នាក់ ដែលបានចូលមករស់នៅ និងធ្វើការខុសច្បាប់ ក្នុងខណ្ឌដង្កោ។
លោកឧត្តមសេនីយ៍ទោ អ៊ុក ហៃសិឡា ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី បានឲ្យដឹងថា បន្ទាប់មានការបញ្ជាផ្ទាល់ពីនាយឧត្តមសេនីយ៍ សុខ ផល អគ្គនាយក នៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ ទើបកម្លាំងជំនាញនៅតែបន្ដឃាត់ខ្លូនជនបរទេស ដែលចូលមកកម្ពុជាដោយខុសច្បាប់ ជាក់ស្ដែងនៅថ្ងៃនេះ កម្លាំងជំនាញបានឃាត់ខ្លួនជនជាតិវៀតណាមបាន៥នាក់ នៅទីតាំងសិប្បកម្មដែកស្មិត(103 production) ស្ថិតនៅផ្ទះលេខ ផ្លូវលេខលំ ភូមិតាលី សង្កាត់ដង្កោ ខណ្ឌដង្កោ។ ក្រោយពីឃាត់ខ្លូនជនជាតិវៀតណាមទាំងនេះ ត្រូវបានបញ្ចូនខ្លួនទៅអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ ដើម្បីចាត់បន្ដតាមនីតិវិធី៕
លោកឧត្តមសេនីយ៍ទោ បានបញ្ជាក់ថា កម្លាំងនគរបាលអន្ដោប្រវេសន៍ នឹងបន្ដបើកប្រតិបត្តិការបណ្ដេញ និងឃាត់ខ្លូនជនបរទេសណា ដែលបានចូលមកធ្វើការ និងរស់នៅដោយគ្មានច្បាប់អនុញ្ញាត ជាបន្ដបន្ទាប់ដូចភ្លៀងរលឹម៕