(ភ្នំពេញ)៖ គណបក្សប្រជាជនកម្ពុជាខណ្ឌបឹងកេងកង នៅថ្ងៃអី០៥ ខែមករា ឆ្នាំ២០២៤នេះ បានបើកកិច្ចប្រជុំផ្សព្វផ្សាយខ្លឹមសារមហា សន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្សប្រជាជនកម្ពុជា។

ពិធីនេះបានធ្វើឡើងក្រោមអធិបតីភាព លោក សុខ សម្បត្តិ ប្រធានគណបក្សខណ្ឌបឹងកេងកង និងលោក គឹម ឈុនអ៊ូ អនុប្រធានប្រចាំការគណបក្សខណ្ឌ។

ព្រមទាំងដោយមានការចូលរួមពីសមាជិកអចិន្ត្រៃយ៍គណបក្សខណ្ឌ អង្គភាព ស២៦ ស២៧ ប្រធានគណបក្សសង្កាត់ទាំង០៧ សាខាបក្សភូមិ និងលោកប្រធានសាខាបក្សផ្សារទាំង០២។

ក្នុងឱកាសផងដែរ ប្រធានគណៈកម្មាធិការគណបក្សខណ្ឌបឹងកេងកង បានអញ្ជើញសំណេះសំណាល និងចែកប័ណ្ណសរសើរដល់សមាជិក សមាជិកា ក្រុម Data Entries ខណ្ឌ-សង្កាត់៕