(កណ្តាល)៖ ព្រះឃោសធម្មបណ្ឌិត លន់ សុគន្ធា សុគន្ធត្ថេរោ ព្រះរាជាគណៈថ្នាក់ទោ សមាជិកថេរសភា ព្រះអគ្គាធិការរងពុទ្ធិកសិក្សាជាតិ អនុប្រធានលេខាធិការដា្ឋនគណៈសង្ឃនាយក ព្រះវិន័យធរគណខេត្តកណ្តាល ព្រះគ្រូអនុគណក្រុងអរិយក្សត្រ និងជាព្រះចៅអធិការវត្តស្វាយជ្រំ បានថ្លែងអំណរគុណចំពោះលោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល និងលោកស្រី ថេង ពុទ្ធិតា លោក សៀក សារឿន ប្រធានមន្ទីរធម្មការ និងសាសនាខេត្តកណ្ដាល លោក អ៊ុំ ចន ប្រធានក្រុមប្រឹក្សាក្រុងអរិយក្សត្រ លោក ចាន់ តារា អភិបាលក្រុងអរិយក្សត្រ និងអាជ្ញាធរក្រុងអរិយក្សត្រដែលបាននាំយកថវិកា ៣០០០០$ និងអង្ករ ៦តោន របស់លោកអភិបាលខេត្ត ប្រគេនដើម្បីចូលរួមកសាងសាលាធម្មសភាវត្តស្វាយជ្រំ។

ព្រះឃោសធម្មបណ្ឌិត លន់ សុគន្ធា មានសង្ឃដីការបន្តថា នេះជាថវិកាបង្រ្គប់សំរាប់កសាងសាលាធម្មសភា វត្តស្វាយជ្រំ ដែលការកសាងនោះចំណាយសរុបជាថវិកា ៨៥ ០០០ដុល្លារ ហើយសំរាប់បានចូលរួមបរិច្ចាគថវិកា និងសំភារៈមួយចំនួន ដែលទាំងនេះ គឺជាបុណ្យកុសលកើតចេញ ពីសទ្ធាជ្រះថារបស់ញាតិញោម។ សម្រាប់ថវិកាព្រមទាំងសម្ភារទាំងនេះ គឺយកមកដើម្បីផ្គត់ផ្គង់ និងកសាងសាលាធម្មសភា រួមទាំងជួយដល់សាមណសិស្ស សាមណេរដែលកំពុងត្រូវការជាចាំបាច់។

ព្រះឃោសធម្មបណ្ឌិត លន់ សុគន្ធា សូមជូនពរដល់លោក គង់ សោភ័ណ្ឌ និងលោកស្រី ថេង ពុទ្ធិតា ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ ឆ្នាំ​សកល​ គ.ស​ ២០២៤​ មានសុខភាពល្អបរិបូរណ៍ កម្លាំងខ្លាំងក្លា អាយុយឺនយូរ និងសម្រេចជោគជ័យគ្រប់ភារកិច្ច។

សូមបញ្ជាក់ជូនថា សម្រាប់កាកសាងសាលាធម្មសភា វត្តស្វាយជ្រំ ដែលចំណាយថវិកាចំនួន ៨៥០០០ដុល្លារ ជាបច្ច័យរបស់លោកលោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល និងលោកស្រី ថេង ពុទ្ធិតា៕