(ភ្នំពេញ)៖ លោកស្រី កុយ សុដានី រដ្ឋលេខាធិការប្រចាំការនៃក្រសួងសាធារណការ នឹងដឹកជញ្ជូន បានទទួលជួបពិភាក្សាការងារជាមួយលោក Ma Xiang អនុប្រធានក្រុមហ៊ុន China Railway SIYUAN Survey and Design Group ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួង អនុរដ្ឋលេខាធិការ និងមន្ត្រីបច្ចេកទេសជំនាញពាក់ព័ន្ធ។

ជំនួបពិភាក្សានេះបានធ្វើឡើងនាថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៤ ដោយបានផ្តោតជាសំខាន់លើការពិនិត្យលទ្ធភាពទាក់ទងនឹងកិច្ចសហប្រតិបត្តិការ រវាងក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រុមហ៊ុន CRCC លើការងារពាក់ព័ន្ធទៅនឹងការអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវដែកនៅកម្ពុជា៕