(ភ្នំពេញ)៖ វិទ្យាស្ថានចក្ខុវិស័យអាស៉ី (AVI) បានប្រកាសនូវការចូលកាន់តំណែងរបស់ លោកបណ្ឌិត ឆេង គឹមឡុង ជាប្រធានវិទ្យាស្ថាន ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ ២០២៤តទៅ ជំនួសលោកបណ្ឌិត ឈាង វណ្ណារិទ្ធ។

បើតាមសេចក្តីប្រកាសព័ត៌មានដែលបណ្តាញ Fresh News ទទួលបាន ការផ្លាស់ប្តូរតំណែងប្រធានវិទ្យាស្ថានចក្ខុវិស័យអាស៉ី ស្របតាមការអនុម័តរបស់ លោកបណ្ឌិត សុក ស៊ីផាន់ណា ប្រធានក្រុមប្រឹក្សាភិបាលវិទ្យាស្ថាន៕