(កោះកុង)៖ សាខាកាំកុងត្រូលខេត្តកោះកុង ដឹកនាំដោយ លោក ជា នី អនុសាខា និងជាប្រធានប៉ុស្តិ៍ប្រចាំច្រកទ្វារអន្តរជាតិចាំយាមខេត្ត នៅព្រឹកថ្ងៃទី២៥ខែសីហាឆ្នាំ២០១៦ បានដឹងនាំមន្រ្តីក្រោំឱវាទចុះពិនិត្យសាធាតុគីមីក្នុងបន្លែ ផ្លែឈើ សសៃមី គុយទាវ និងរាល់មុខទំនិញ ដែលអាជីវករដាក់តាំងលក់រាល់មុខទំនិញ នៅលើតូបនិមួយៗ ជាប្រចាំរាល់ថ្ងៃ ហើយបានធ្វើការណែនាំ ឲ្យអាជីវករចេះមើលពីថ្ងៃខែឆ្នាំ​ ផលិតរបស់សម្ធិផលនានាមុននឹង ទិញចូលយកមកលក់។

លោក ជា នី បានបង្ហាញពីថ្នាំដើម្បីចុះត្រូតពិនិត្យសាធាតុគីមីទៅមុខទំនិញ ហើយបានថ្លែងថា ថ្នាំដែលត្រូវយកមកធ្វើការពិសោធន៏ដើម្បីរកសារធាតុគីមី​ មាន​៥មុខ ទី១-សូរីយូមអ៉ីដ្រូហ្វីត សម្រាប់ធ្វើពិសោធន៏ទៅលើបន្លែផ្លែឈើ និងផ្សេងទៀត ទី២-ប៉ូរៈ សម្រាប់ធ្វើពិសោធន៍ ទៅលើសសៃម៉ី គុយទាវ និងវត្ថុផ្សេងទៀត ទី៣-ហ្វ័រមេលីម សម្រាប់ធ្វើពិសោធន៏ទៅមឹក បង្គា​ ទី៤-អាស៊ីតសារី សម្រាប់ធ្វើពិសោធន៏ទៅលើជ្រក មាំ ផ្អក ប្រហុក និងទី៥-ប៉ះស្គីតអីយូ សម្រាប់ធ្វើពិសោធន៍​។

លោក បានបន្តថា ថ្ងៃនេះលោកបានឲ្យរទេះដឹកបន្លែ ផ្លែឈើ ត្រីសាច់ ដែលដឹកចេញពីប្រទេសថៃ តាមមាត់ច្រកទ្វារអន្តរជាតិចាំយាម ចូលមកចែកចាយនៅក្នុងខេត្តទាំងអស់ ដើម្បីយកមុខទំនិញទាំងនោះមកធ្វើពិសោធន៍ និងដើម្បីពិនិត្យរកសារធាតុគីមី គ្រប់រទេះនៅបុស្តិ៍​តែម្តង ហើយឈានទៅទីតាំងហាងលក់គុយទាវមី ផងដែរ ក្រោយពីធ្វើពិសោធន៍២ទីតាំង ហើយលោកបានចុះទៅធ្វើការពិនិត្យ នៅក្នុងផ្សារភូមិថ្មីចាំយាមបន្តទៀត ដើម្បីធ្វើពិសោធន៍ទៅលើសម្ធិផលនានា ដែលអាជីវករដាក់តាំងលក់ ក្នុងតូបរបស់គាត់ តែការធ្វើពិសោធន៍ទៅលើរាល់មុខទំនិញទាំងអស់ បានបញ្ជាក់ឲ្យឃើញថា រាល់មុខទំនិញទាំងអស់ការពិនិត្យការធ្វើពិសោធន៍ គឺមិនមានសារធាតុគីមីនោះទេ ព្រោះជំនាញធ្វើការពិសោធន៏រកសាធាតុគីមី យ៉ាងយកចិត្តទុកដាក់ តែបើពិនិត្យទៅលើសម្ធិផលណាមួយ មានសាធាតុគីមី គឺវាមានសញ្ញាឲ្យដឹងតែម្តង ដូចជាពណ៌ក្រម៉ៅ តែការពិនិត្យថ្ងៃនេះ ឃើញលទ្ធិផលល្អ ព្រោះប្រជាពលរដ្ឋគាត់យកដឹង ច្រើនក្រោយពីធ្វើការណែនាំ របស់មន្រ្តីកាំកុងត្រូល ញឹកញាប់ធ្វើឲ្យប្រជាពលរដ្ឋ អាជវីករទាំងអស់ មុននឹងទិញទំនិញអ្វី១ ហូបត្រូវពិនិត្យថ្ងៃ ខែ ឆ្នាំផលិត និងឲ្យក្រុមហ៊ុនដែលផលិត។

ជាងនេះទៅទៀត លោក ក៏បានធ្វើការផ្តាំផ្ញើ ដល់ប្រជាពលរដ្ឋ និងអាជីវករលក់ដូរ នៅតាមមូលដ្ឋានទាំងអស់ បើឃើញមានទំនិញណាខូចគុណភាព កុំទិញយកទៅហូបឲ្យសោះ វាអាចធ្វើឲ្យប៉ះពាល់សុខភាពខ្លួនឯង ហើយត្រូវរាយការណ៍ជូនសមត្ថកិច្ច ដែលនៅក្បែខ្លួនបងប្អូន ងាយស្រួលការចំណាត់ការ។ លោក បានបញ្ជាក់ថាក្នុងទីផ្សារនីមួយៗសាខាកាំកុងត្រូល ធ្វើការត្រួតរយៈ៣ដងក្នុង១ខែ ជាពិសេសធ្វើការណែនាំ ក្នុងសាលារៀនសឹកញាប់ជាងគេ៕