(ប៉ៃលិន)៖ លោកជា ចាន់ឌិន ស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន ប្រាប់ភ្នាក់ងារ Fresh News នាព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៦ នេះថា នៅថ្ងៃទី២៤ ខែសីហាម្សិលមិញនេះ ក្រុងប៉ៃលិនមានករណីចោរលួច ចូលផ្ទះដាក់ថ្នាំសណ្តំយកទ្រព្យសម្បត្តិ ប្រជាពលរដ្ឋអស់រលិញនៅក្នុងផ្ទះ តែសំណាងណាស់ម្ចាស់មិនរងរបួស។ ហេតុការណ៍នេះ កើតឡើងនៅចំណុចភូមិសួនអំពៅលិច សង្កាត់- ក្រុង-ខេត្តប៉ៃលិន។
លោកស្នងការបន្តថា ជនរងគ្រោះឈ្មោះ មីត សុផារី អាយុ៣១ឆ្នាំ និងប្តីឈ្មោះ ហាប់ ការីម អាយុ៥០ឆ្នាំ មុខរបរលក់ទិញត្បូង ហើយទ្រព្យសម្បត្តិបាត់បង់រួមមាន ប្រាក់ខ្មែរចំនួន ៥,០០០,០០០រៀល ប្រាក់ដុល្លា៣៨០ដុល្លា ត្បូងឆ្នៃ១០គ្រាប់ លោហៈធាតុពណ៌លឿង(ខ្សែ ក)៣ជីផ្លាកទីន កូនកាបូបលុយ និងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ១សន្លឹក។
បច្ចុប្បន្នសមត្ថកិច្ចជំនាញ កំពុងស្រាវជ្រាវ និងកំណត់មុខសញ្ញាជនសង្ស័យ ដើម្បីយកមកផ្តន្ទាទោសតាមផ្លូវច្បាប់ខាន់តែបាន៕