(តាកែវ)៖ លោក ឈឹម ធី អភិបាលរងស្រុកអង្គរបូរី និងជាសមាជិកអចិន្ត្រៃយ៍ សហភាពសហព័ន្ធយុវជនកម្ពុជា ស្រុកអង្គរបូរី ខេត្តតាកែវ នៅរសៀលថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៤ បានអញ្ជើញចុះសាកសួរសុខទុក្ខភរិយាលោក កៅ សារ៉ាត់ សមាជិកអចិន្ត្រៃយ៍សហភាពសហព័ន្ធយុវជនកម្ពុជាស្រុក ដែលទើបសម្រាលកូនរួច ស្ថិតនៅភូមិកំពង់ហ្លួង ឃុំអង្គរបូរី ស្រុកអង្គរបូរី ខេត្តតាកែវ។

ក្នុងឱកាសចុះសាកសួរសុខទុក្ខនេះដែរ លោក ឈឹម ធី ក៏បានពាំនាំយកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខរបស់ថ្នាក់ដឹកនាំខេត្ត លោក សុខ ពុទ្ធិវុធ ព្រមទាំងថ្នាក់ដឹកនាំស្រុកផងដែរ ហើយបាននាំយកនូវសម្ភារ និងថវិកាចំនួន ៤៣០០០០រៀល ឧបត្ថម្ភភរិយាលោក កៅ សារ៉ាត់។

មន្ត្រីមូលដ្ឋាន តែងតែយកចិត្តទុកដាក់ខ្ពស់ និងគិតគូរជានិច្ច ទៅដល់មន្ត្រីក្រោមឱវាទ និងប្រជាជន ទោះបីស្ថិតក្នុងស្ថានភាព បែបណាក៏ដោយ គឺតែងតែបានផ្តល់នូវភាពកក់ក្តៅដល់បងប្អូនជានិច្ច ក្នុងគ្រា ដែលជួបការលំបាកនានា ពិសេសផ្នែកជីវភាពរស់នៅប្រចាំថ្ងៃ។ សកម្មភាពការងារមនុស្សធម៌នេះ គឺធ្វើឡើងដោយ មិនប្រកាន់បក្ខពួក និន្នាការនយោបាយ និងសាសនាអ្វីឡើយ៕