Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រសួងរៀបចំដែនដី៖ ​ការចុះបញ្ជីដី និងចេញវិញ្ញាបនប័ត្រសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុ ឲ្យលោក គង់​ កុសល រកឃើញភាពមិនប្រក្រតី ២ចំណុច

25-08-2016 11:20

(បន្ទាយមានជ័យ)៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចេញសេចក្តីប្រកាសព័ត៌មានមួយ ជម្រាបជូនសាធារណជនឲ្យបាន​ដឹងថា ​ការចុះបញ្ជីដី និងចេញវិញ្ញាបនប័ត្រសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុជាផ្លូវការលើដី ទំហំ៤០ម៉ែត្រ គុណ២០ម៉ែត្រស្ថិតនៅ ភូមិប៉ោយប៉ែត សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មានភាពមិនប្រក្រតី លើ២ចំណុច។

ការចេញសេចក្តីប្រកាសព័ត៌មានបង្ហាញជាសាធារណនេះ បានធ្វើឡើងក្រោយពីលោក គង់ កុសល និងភរិយាឈ្មោះ ទឹង សុខថង បានស្នើសុំក្រសួងឲ្យអន្តរាគមន៍ទៅមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តបន្ទាយមានជ័យ ធ្វើការចុះបញ្ជីដីរបស់គាត់ និងបានចេញវិញ្ញាបនប័ត្រ សម្គាល់សិទ្ធកាន់កាប់អចលនវត្ថុជាផ្លូវការ លើដីទំហំ៤០ម៉ែត្រ គុណ២០ម៉ែត្រ ហើយទទួលរងនូវការបាត់បង់ទំហំដី នៃផ្ទៃក្រឡា ជាក់ស្តែង ដែលបានទិញពីម្ចាស់ដើម។

ក្រោយពីមានការស្នើសុំនេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់​ បានចាត់ឲ្យក្រុមការងារដោះស្រាយវិវាទ​ដីធ្លី២៥ សហការជាមួយ ស្ថាប័នជំនាញនៅក្រុងប៉ោយប៉ែត និងខេត្តបន្ទាយមានជ័យ ដោយមានការចូលរួមពីម្ចាស់ដំណើរ គឺលោក គង់ កុសល ចុះទៅត្រួតពិនិត្យ និងវាស់វែង ដោយផ្ទាល់លើទំហំនៃផ្ទៃដីខាងលើនេះ។

ខាងក្រោមនេះ គឺជាសេចក្តីប្រកាសព័ត៌មាន បង្ហាញពីលទ្ធផល ដែលក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ទទួលបាន ក្រោមចុះត្រួតពិនិត្យ និងវាស់វែង៖