(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានសព្វព្រះរាជហឫទ័យត្រាស់បង្គាប់តែងតាំង ផ្តល់ និងដំឡើងឋានៈជាទីប្រឹក្សារាជរដ្ឋាភិបាលចំនួន ៣រូប មានឋានៈស្មើឧបនាយករដ្ឋមន្ត្រី ។

បើតាមព្រះរាជក្រឹត្យដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៤នេះ បានឱ្យដឹងថា តែងតាំង និងផ្តល់ឋានៈជាទីប្រឹក្សារាជរដ្ឋាភិបាល រួមមាន៖

ទី១៖ លោក ស៉ិក ប៊ុនហុក មានឋានៈស្មើ ឧបនាយករដ្ឋមន្ត្រី

ទី២៖ លោក ជិន ប៊ុនស៊ាន មានឋានៈស្មើ ឧបនាយករដ្ឋមន្ត្រី

ទី៣៖ ដំឡើងលោក ឃុន ហាំង ទីប្រឹក្សារាជរដ្ឋាភិបាល មានឋានៈស្មើ ឧបនាយករដ្ឋមន្ត្រី ៕

ខាងក្រោមនេះ ជាព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ៖