(ភ្នំពេញ)៖ ការចំណាយធ្វើអាជីវកម្មនៅកម្ពុជា មានកត្តាបីសំខាន់ទីមួយ៖ ថ្លៃដើមនៃចាប់ផ្ដើមអាជីវម្មនៅកម្ពុជា, ទីពីរ៖ ថ្លៃនៃការបញ្ជូនទំនិញ (logistic) និងទីបី៖ ថ្លៃដើមនៃការចំណាយលើផ្នែកអគ្គីសនី។

នៅរយៈពេល៥ឆ្នាំចុងក្រោយនេះ កត្តាទាំងបីមានភាពរីកចម្រើននៅចន្លោះ២០% ទៅ៦០% ក្នុងនោះវិស័យ Logistic កម្ពុជាភាពរីកច្រើនប្រមាណ ២០%។ ភាពរីកចម្រើននេះ នៅតែចាញ់ប្រទេសជិតខាងដូចជាវៀតណាម និងថៃ។ បន្ទុកចំណាយនៃផ្នែក Logistic នៅកម្ពុជា មានចំណែករហូតដល់ ២៦% នៃទំហំសេដ្ឋកិច្ច ។ ដោយឡែក ថៃ មានអត្រា ១៤% និងវៀតណាម ២០%។

នៅថ្ងៃព្រហស្បតិ៍ សប្តាហ៍នេះ ​Fresh Business បានរៀបចំកិច្ចពិភាក្សាមួយ ក្រោមប្រធានបទ «ការដោះស្រាយបញ្ហា Logistic ដើម្បីឆ្លើយតបកំណើនពាណិជ្ជកម្ម និងការវិនិយោគ» កិច្ចពិភាក្សានេះ វាគ្មិនគឺ៖ ឧកញ៉ា ស៊ិន ចន្ធី ប្រធានសមាគមភស្តុភារកម្មកម្ពុជា និងសម្របសម្រួលកម្មវិធី ដោយលោក អាន ស៉ីថាវ។

សូមរង់ចាំទស្សនា កិច្ចពិភាក្សារបស់ Fresh Business នៅវេលាម៉ោង៦៖៣០ល្ងាច ថ្ងៃព្រសហ្បតិ៍ ថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៤នេះ ដែលនឹងផ្សាយផ្ទាល់តាមទូរទស្សន៍ និងបណ្តាញនានារបស់ Fresh News៕