Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

CNRP ចេញសេចក្តីថ្លែងការណ៍៖ មិនអាចទទួលយកបានចំពោះការសម្រេចបញ្ជូនសំណុំរឿងលោក កឹម សុខា ទៅជំនុំជម្រះ

25-08-2016 10:53

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៥​ ខែសីហា ឆ្នាំ២០១៦នេះ ក្រុមសមាជិកតំណាងរាស្រ្តគណបក្សសង្គ្រោះជាតិ បានចេញសេចក្តីថ្លែងការណ៍លើកឡើងថា មិនអាចទទួលយកបានចំពោះការសម្រេចបញ្ជូនសំណុំរឿងលោក កឹម សុខា ទៅជំនុំជម្រះ។

ក្រុមសមាជិកសភាគណបក្សសង្គ្រោះជាតិ បានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍ថា៖ មិនអាចទទួលយកបានជាដាច់ខាត នូវការសម្រេចរបស់តំណាងអយ្យការ និងចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ ដែលបានធ្វើការចោទប្រកាន់ស្ថាពរ និងបញ្ជូនសំណុំរឿងលោក កឹម សុខា ទៅជំនុំជម្រះ និងស្នើសុំសាលាដំបូងរាជធានីភ្នំពេញ ទម្លាក់ការចោទប្រកាន់លោកករណីលោក កឹម សុខា៕