(ភ្នំពេញ)៖ យន្តហោះអ៊ែបើសមួយគ្រឿង ហោះចេញពីកោះភូគុក ប្រទេសវៀត​ណាម ដែលខ្មែរហៅថាកោះត្រល់ ក្នុងទិសដៅឆ្ពោះទៅប្រទេសម៉ុងហ្គោលី កំពុងជួបបញ្ហាបច្ចេកទេស ហើយហោះសំកាំងលើអាកាសជាច្រើនជុំ។

លោក ស៉ីន ចាន់សិរីវុត្ថា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យអាកាសចរស៊ីវិល បានប្រាប់បណ្តាញព័ត៌មាន Fresh News បានឱ្យដឹងថា ជើងហោះហើរ EZA212 មានអ្នកដំណើរ អ្នកបម្រើលើយន្តហោះសរុបជិត២០០នាក់។ ប្រភពបន្តថា យន្តហោះកំពុងហោះលើអាកាសឱ្យអស់សាំង ដើម្បីចុះចតវិញ។ ប្រភពបានបញ្ជាក់ថា ជាបច្ចេកទេសពេលសាំងនៅច្រើន បើចុះចតវិញងាយមានបញ្ហា។

ប្រភពបានឱ្យដឹងថា មើលលើផែនទីយន្តហោះនេះ ដូចជានៅលើដីខ្មែរ តែតាមពិតទៅយន្តហោះស្ថិតនៅដែនអាកាសរបស់វៀតណាមទេ៕