(ភ្នំពេញ)៖ ការបង្ក្រាបគ្រឿងញៀនទូទាំងប្រទេស នៅថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៤នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាប១៦ករណី ឃាត់ខ្លួនជនសង្ស័យ ៣២នាក់។

* ករណីដឹកជញ្ជូន រក្សាទុក១៣ករណី ឃាត់ខ្លួន២១នាក់
* ករណីប្រើប្រាស់៣ករណី ឃាត់ខ្លួន១១នាក់។

លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៤នេះ កម្លាំងសមត្ថកិច្ចបានបង្ក្រាបចំនួន ៣៣ករណី ឃាត់ខ្លួន ៧៤នាក់ (ស្រី៣នាក់)៕