(ព្រះវិហារ)៖ អាជ្ញាធរជាតិព្រះវិហារ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីស្ថិតិចំនួនភ្ញៀវទេសចរ ដែលបានចូលទស្សនាកំសាន្តនៅរមណីយដ្ឋានប្រាសាទព្រះវិហារ និងរមណីយដ្ឋានប្រាសាទកោះកេរ រយៈពេលពេញមួយឆ្នាំ២០២៣កន្លងទៅ។

យោងសេចក្តីប្រកាសព័ត៌មានរបស់អាជ្ញាធរជាតិព្រះវិហារ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី៣ ខែមករា ឆ្នាំ២០២៤ថា រយៈពេល១២ខែ ចាប់ពីខែមករា ដល់ខែធ្នូ ឆ្នាំ២០២៣ រមណីយដ្ឋានប្រាសាទព្រះវិហារ បានទទួលភ្ញៀវទេសចរសរុបចំនួន៩២.៩៦៦នាក់ ថយចុះចំនួន១៦.៧%ធៀបនឹងឆ្នាំ២០២២ ក្នុងនោះមានភ្ញៀវទេសចរជាតិចំនួន៨៣.៧២៣នាក់ ថយចុះចំនួន២២.១% និងភ្ញៀវទេសចរបរទេសចំនួន៩.២៤៣នាក់ កើនឡើងចំនួន១២៥.៩%។

ដោយឡែកនៅរមណីយដ្ឋានប្រាសាទកោះកេរ បានទទូលភ្ញៀវទេសចរសរុបចំនួន១០៥.៤៦៤នាក់ កើនឡើងចំនួន៧១.២%ធៀបនឹងឆ្នាំ២០២២ ក្នុងនោះមានភ្ញៀវទេសចរជាតិចំនួន៩០.៦៥៨នាក់ កើនឡើងចំនួន៦៣.២% និងភ្ញៀវទេសចរបរទេសចំនួន១៤.៨០៦នាក់ កើនឡើងចំនួន១៤៥.៥%។

ខាងក្រោមនេះជាសេចក្តីប្រកាសព័ត៌មានរបស់អាជ្ញាធរជាតិព្រះវិហារ៖