(ភ្នំពេញ)៖ ក្រសួងទេសចរណ៍ នាថ្ងៃទី២ ខែមករា ឆ្នាំ២០២៤នេះ បានផ្ដល់របាយការណ៍ស្ថិតិទេសចរណ៍រយៈពេល៣ថ្ងៃ នាឱកាសឆ្លងឆ្នាំសកល ចាប់ពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៣ ដល់ថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ សរុបចំនួន ៣,២៨៥,៨៦៨នាក់។

របាយការណ៍បានលម្អិតទៀតថា ក្នុងចំណោមភ្ញៀវទេសចរជាង៣លាននាក់នោះ រួមមាន៖ ភ្ញៀវទេសចរជាតិ ៣,២២៧,១៤៦នាក់ ភ្ញៀវទេសចរបរទេស ៥៨,៧២២នាក់។

រាជធានី/ខេត្តដែលទទួលបានទេសចរច្រើនជាងគេទាំង៥ រួមមាន៖
* រាជធានីភ្នំពេញ៖ ៦១០,៣៥៦នាក់
* ព្រះសីហនុ៖ ៤៧២,៦៩៧នាក់
* កំពត៖ ៤២៧,៤៩៥នាក់
* សៀមរាប៖ ៣៧៧,២១៩នាក់
* បាត់ដំបង៖ ៣៤៦,៣៣៣នាក់៕