(ភ្នំពេញ)៖ អ្នកទេសចរជនជាតិបែលហ្សិកមួយរូប បានបង្ហាញការពេញចិត្តនឹងដំណើរកម្សាន្តនៅកម្ពុជា។
អ្នកទេសចរជនជាតិបែលហ្សិករូបនេះ បានចំណាយពេលដើរលែងកម្សាន្តនៅកម្ពុជារយៈពេលប្រមាណជាពីរសប្តាហ៍ បន្ទាប់ពីបញ្ចប់ដំណើរកម្សាន្តនៅក្នុងប្រទេសឡាវ។ នេះជាដំណើរកម្សាន្តលើកដំបូងនៅក្នុងប្រទេសកម្ពុជា។ ការមកលេងកម្ពុជា ដោយរូបគេទទួលបានព័ត៌មានពីភាពស្រស់ស្អាតរបស់កម្ពុជា តាមរយៈមិត្តភក្តិ ហើយមិត្តភក្តិបានណែនាំឱ្យរូបគេមកលេងនៅកម្ពុជា។
រយៈពេលពីរសប្តាហ៍នេះ អ្នកទេសចររូបនេះបានទៅកម្សាន្តនៅសៀមរាប ភ្នំពេញ កំពត កែប និងកោះរ៉ុង ខេត្តព្រះសីហនុ។ បន្ទាប់ពីបានកម្សាន្តនៅតំបន់ទេសចរណ៍ក្នុងខេត្តទាំងនេះរួចហើយ អ្នកទេសចររូបនេះ បានបង្ហាញកោតសរសើរពីភាពអស្ចារ្យនៃប្រាង្គប្រាសាទ និងឆ្នេរសមុទ្រដ៏ស្រស់ស្អាតរបស់ខ្មែរ។
ខាងក្រោមនេះ គឺជាសម្រង់សម្តីដើមទាំងស្រុងពីអ្នកទេសចរជនជាតិបែលហ្សិក៖
ខ្ញុំជាអ្នកទេសចរមកពីបែលហ្សិក។ ខ្ញុំបានមកធ្វើដំណើរកម្សាន្តនៅកម្ពុជាពីរសប្តាហ៍។ នេះជាលើកទីមួយនៅស្រុកខ្មែរ។ យើងទៅប្រទេសឡាវ មុនប្រទេសកម្ពុជា បន្ទាប់មកយើងនឹងត្រឡប់ទៅផ្ទះវិញ។
តាមការពិត ពួកយើងមានមិត្តមួយចំនួនដែលធ្លាប់មកទីនេះ ហើយពួកគេគិតថាវាពិតជាស្អាតណាស់ ហើយបន្ទាប់មក ពួកគេបានបញ្ចុះបញ្ចូលពួកយើងឱ្យមកកម្ពុជា។
យើងទៅសៀមរាប ហើយឥឡូវទៅកំពត កែប ភ្នំពេញ និងកោះរ៉ុង។ បន្ទាប់មក យើងត្រឡប់ទៅវិញ។ ខ្ញុំគិតថាយើងទៅសៀមរាប ប្រាសាទអង្គរវត្តពិតជាឥតខ្ចោះ ហើយពិតជាស្រស់ស្អាត។ យើងទៅកោះរ៉ុង ហើយកោះនេះស្អាតណាស់ ព្រោះនៅបែលហ្សិក យើងគ្មានឆ្នេរ និសមុទ្របែបនេះទេ។ វាជាធម្មជាតិដ៏ស្រស់ស្អាត វប្បធម៌ដ៏ស្រស់ស្អាត។
ចំពោះសន្តិសុខ ចាស វាពិតជាល្អណាស់។ យើងមានអារម្មណ៍ថាមានសុវត្ថិភាពនៅទីនេះ។ ដូច្នេះយើងមិនមានអារម្មណ៍ថា ប្រជាជននៅទីនេះចង់លួចរបស់ពីយើងទេ ហើយប្រជាជនពិតជារួសរាយរាក់ទាក់ ទាំងនៅក្នុងផ្ទះសំណាក់ និងទីកន្លែងផ្សេងៗទៀត។
ក្នុងភោជនីយដ្ឋាន គ្រប់គ្នាពិតជារួសរាយរាក់ទាក់។ ដូចជាអ្នកបើកបរ តុកតុក យើងប្រើកម្មវិធីទូរស័ព្ទ ដូច្នេះវាមានសុវត្ថិភាពទាំងអស់។ យើងមានអារម្មណ៍ថាមានសុវត្ថិភាពនៅទីនេះ។ សម្រាប់តម្លៃ វាថោកជាងនៅប្រទេសបែលហ្សិក ប៉ុន្តែវាថ្លៃជាងនៅប្រទេសឡាវបន្តិច។ ដូច្នេះកម្ពុជា ថ្លៃជាងឡាវបន្តិច ប៉ុន្តែសម្រាប់យើង វាមានតម្លៃសមរម្យ។ ចាស វានៅតែល្អសម្រាប់យើង។ វាមិនថ្លៃទេ។
យើងនឹងទៅផ្សារក្តាម ដើម្បីញ៉ាំក្តាម។ ខ្ញុំគិតថា ខ្ញុំមិនធ្លាប់ញ៉ាំក្តាមពីមុនមកទេ ព្រោះនៅបែលហ្សិកវាថ្លៃណាស់។ ពិតណាស់ ផ្សារក្តាម និងសមុទ្រ ព្រមទាំងឧទ្យានជាតិនេះ ពិតជាស្រស់ស្អាតណាស់។ យើងក៏បានឃើញសត្វស្វា ដូច្នេះវាពិតជាស្រស់ស្អាត។
ចាស ប្រាកដណាស់ ព្រោះយើងបានទៅតែផ្នែកភាគខាងជើង ប៉ុន្តែយើងមិនបានទៅភាគខាងកើតនៃប្រទេសកម្ពុជាទេ ព្រោះយើងមិនមានពេលវេលាគ្រប់គ្រាន់ ដូច្នេះខ្ញុំមិនដឹងថាត្រូវទៅទីនោះដើម្បីអ្វីទេ ប៉ុន្តែប្រហែលជាយើងនឹងត្រលប់មកវិញក្នុងរយៈពេលពីរបីឆ្នាំទៀត។
សរុបមក អាស៊ីទាំងមូលគឺពិតជាល្អណាស់។ វាមានភាពកក់ក្តៅ តម្លៃមិនសូវថ្លៃទេ វាពិតជាស្អាត។ ចាស ប្រាកដណាស់ ខ្ញុំក៏គិតថា ឡាវ និងកម្ពុជា គឺជាការរួមបញ្ចូលគ្នាដ៏ល្អមួយ។ ចាស ខ្ញុំប្រាកដជាណែនាំប្រទេសកម្ពុជាទៅកាន់មិត្តភក្តិ និងគ្រួសារ៕