(សៀមរាប)៖ ក្នុងថ្ងៃឆ្លងឆ្នាំសកល២០២៣ ចូល២០២៤ រយៈពេល១ថ្ងៃ ភ្ញៀវទេសចរដែលបានទៅលេងខេត្តសៀមរាបមានចំនួនសរុប ៣សែននាក់, នេះបើតាមលោក ង៉ូវ សេងកាក់ ប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាប ដែលបានថ្លែងប្រាប់ Fresh News នាថ្ងៃទី២ ខែមករា ឆ្នាំ២០២៤។

លោកប្រធានមន្ទីរបានបញ្ជាក់ថា «ភ្ញៀវទេសចរ និងប្រជាពលរដ្ឋខេត្តសៀមរាបដើរកម្សាន្តក្នុងខេត្តសៀមរាបឆ្លងឆ្នាំ២០២៣ មានចំនួនប្រមាណ៣០៤,០៦៤នាក់ ក្នុងនោះទេសចរជាតិ ២៩៥,០០០នាក់ និងភ្ញៀវទេសចរអន្តរជាតិ ៩,០៦៤នាក់»

លោកបានបន្តថា ទីតាំងលេងកម្សាន្តសំខាន់ៗមាន៤ទីតាំងធំៗ មុខសណ្ឋាគារ Grand hotel រហាត់ខាងកើតស្ទឹងសៀមរាប ផាប់ស្ត្រីត និងឆាកតន្ត្រីស្រាបៀរកម្ពុជា៕