(កណ្ដាល)៖ ឆ្លងចរន្តអគ្គិភ័យបានឆាបឆេះផ្ទះរបស់ប្រជាពលរដ្ឋ១ខ្នង ទាំងស្រុង និងបន្តរាលដាលប៉ះពាល់ផ្ទះ២ខ្នងទៀត ស្ថិតក្នុងភូមិព្រែកក្មេង សង្កាត់ព្រែកក្មេង ក្រុងអរិយក្សត្រ ខេត្តកណ្តាល នៅថ្ងៃទី២ ខែមករា ឆ្នាំ ២០២៤នេះ។

តាមរបាយការណ៍ ម្ចាស់ផ្ទះរងគ្រោះរួមមាន៖

ទី១៖ ម្ចាស់ផ្ទះឈ្មោះ ស៊្រុន ណាល់ ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ មានទីលំនៅភូមិ/ឃុំកើតហេតុខាងលើ
ទី២៖ ម្ចាស់ផ្ទះឈ្មោះ ម៉ៅ សុវណ្ណ ភេទស្រី អាយុ៤៣ឆ្នាំ ទំហំផ្ទះ៤ម៉ែត្រ គុណ៨ម៉ែត្រ ផ្ទះប្រកស័ង្កសី ជញ្ជាំងស័ង្កសី ក្រាលរនាបឫស្សី ខូចខាត ប្រហែល៣០%(ឆេះជញ្ជាំង) សម្ភារប្រើប្រាស់មួយចំនួន
ទី៣៖ ម្ចាស់ផ្ទះឈ្មោះ ឆែម សាវុធ ភេទប្រុស អាយុ៥០ឆ្នាំ ទំហំ៧ម៉ែត្រ គុណ៩ម៉ែត្រ ប្រកស័ង្កសី ជញ្ជាំងស័ង្កសី ក្រាលក្តារខូចខាត ប្រហែល២០% (ឆេះរោលៗ ទូរទស្សន៍ ០១គ្រឿង និងសម្ភារប្រើប្រាស់មួយចំនួន។

ប្រភេទផ្ទះដែលឆេះទាំងស្រុង ជាផ្ទះសាងសង់អំពីឈើ ដំបូលប្រកស័ង្កសី ទំហំ ៤,៧ម៉ែត្រ គុណ១២ម៉ែត្រ ឆេះខូចខាតទាំងស្រុង។ សម្ភារខូចខាតរួមមាន៖ ម៉ូតូម៉ាកToday ០១គ្រឿង និងសម្ភារប្រើប្រាស់ក្នុងផ្ទះមួយចំនួនទៀត។

សមត្ថកិច្ចបានប្រើប្រាស់រថយន្តបង្ការពន្លត់អគ្គិភ័យរបស់អធិការនគរបាលស្រុកល្វាឯម ចំនួន០២គ្រឿង ស្មើនឹង១៦ម៉ែត្រគូប ដែលដឹកនាំដោយលោកវរសេនីយ៍ទោ រស់ បាលីន អធិការនគរបាលក្រុងអរិយក្សត្រ បានដឹកនាំកម្លាំងអន្តរាគមន៍នគរបាលក្រុង សហការជាមួយកម្លាំងនគរបាលស្រុកល្វាឯម និងអាជ្ញាធរភូមិ ឃុំ ប្រជាការពារ និងប្រជាពលរដ្ឋបាន ជួយពន្លត់ និងរលត់ជាស្ថាពរនៅវេលាម៉ោង ១១:៣០នាទី។ ករណីខាងលើនេះមិនបណ្ដាលឱ្យគ្រោះដល់អាយុជីវិតមនុស្សឡើយ៕