(ព្រះសីហនុ)៖ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ធ ស្នងការនគរបាលខេត្តព្រះសីហនុ បានបញ្ជាក់ប្រាប់អង្គភាព Fresh News ថា ព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៦នេះ អាកាសធាតុលើផ្ទៃសមុទ្រ មានសភាពអាប់អួរ ផ្ទៃមេឃងងឹត មានភ្លៀងធ្លាក់ដោយកន្លែង កំលាំងខ្យល់បក់កន្ត្រាក់ជាមធ្យម និងទឹករលកយោលមធ្យម នៅតាមចន្លោះឃ្លង។ ចំណែកឯកឆ្នេរអូឈើទាល ទឹករលកបែកផ្កាត្រែង ព្រោះនៅចំលំហរសមុទ្រ។
លោកឧត្តមសេនីយ៍បញ្ជាក់ទៀតថា «អាកាសធាតុបែបនេះ ស្ថិតក្នុងការប្រុងប្រយត័្នខ្ពស់ដដែល ព្រោះខ្យល់ និងទឹករលកអាចប្រែប្រួលយ៉ាងឆាប់រហ័ស»។
ក្រសួងធនធានទឹកបានព្យាករណ៍អាកាសធាតុនៅកម្ពុជា ដោយបញ្ជាក់ថា តំបន់ឆ្នេរ និងលើផ្ទៃសមុទ្រ ចាប់ពីថ្ងៃទី ២៥ ដល់ថ្ងៃទី ២៨ ខែសីហា ឆ្នាំ ២០១៦ មានខ្យល់បក់បោកខ្លាំង នៅលើផ្ទៃសមុទ្រមានរលកខ្ពស់ៗ សូមបងប្អូនប្រជាពលរដ្ឋ មានការប្រុងប្រយ័ត្នខ្ពស់៕