(បន្ទាយមានជ័យ)៖ លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត នាព្រឹកថ្ងៃទី០២ ខែមករា ឆ្នាំ២០២៤នេះ បានដឹកនាំមន្ត្រីក្រោមឱវាទរួមទាំងគណៈគ្រប់គ្រងក្រុមហ៊ុនកាស៊ីណូ ហ្គ្រែនដាយអឹម៉ិនស៊ីធី និងប៉ោយប៉ែត រីសត និងក្រុមយុវជនស្រឡាញ់សន្តិភាព ចុះជួបសំណេះសំណាល សួរសុខទុក្ខ និងចែកគ្រឿងឧបភោគបរិភោគដល់ប្រជាពលរដ្ឋ៥០០គ្រួសារ នៅកាស៊ីណូហ្គ្រែនដាយអឹម៉ិនស៊ីធី ក្នុងសង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

នៅក្នុងឱកាសសំណេះសំណាលសួរសុខទុក្ខនោះ លោក គាត ហ៊ុល បានថ្លែងកោតសរសើរ និងថ្លែងអំណរគុណលោក លោកស្រី លោកឧកញ៉ា សប្បុរសជនជាតិ និងអន្តរជាតិលោកប្រធានក្រុមហ៊ុន លោកអភិបាលក្រុមហ៊ុន និងសហការីទាំងអស់ ដែលលះបង់ធនធានផ្ទាល់ខ្លួន ចូលរួមចំណែកជាមួយរដ្ឋបាលក្រុង ក្នុងការងារជួយសម្រួលលើការផ្តល់គ្រឿង ឧបភោគ បរិភោគ ដល់ប្រជាពលរដ្ឋចំនួន ៥០០គ្រួសារផងដែរ៕