(ភ្នំពេញ)៖ នៅសល់ពេល ៤ថ្ងៃទៀតប៉ុណ្ណោះ នឹងផុតកំណត់នៃការចុះឈ្មោះដាក់ពាក្យប្រឡងយកអាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ថ្នាក់បរិញ្ញាបត្រ ចំនួន៣០០កន្លែង សម្រាប់ឆ្នាំ២០២៤ហើយ។

ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានអំពាវនាវដល់សាធារណជនទាំងអស់ ដែលមានបំណងចង់ប្រឡងយកអាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ថ្នាក់បរិញ្ញាបត្រ ចំនួន៣០០កន្លែង សម្រាប់ឆ្នាំ២០២៤ សូមប្រញាប់ចុះឈ្មោះដាក់ពាក្យប្រឡង តាមតំណភ្ជាប់នេះ៖ https://www.cadt.edu.kh/scholarship ។ កាលបរិច្ឆេទឈប់ទទួលពាក្យនៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២៤។

សម្រាប់ព័ត៌មានលម្អិត សូមទាក់ទងទូរសព្ទលេខ ០១៥ ៣៣៥ ៨៧៧/ ០៧៧ ៣៣៥ ៨៧៧៕