(អាហ្វហ្គានីស្ថាន)៖ យោងតាមព័ត៌មាន ស៊ិនហួរ បានឲ្យដឹងថា American University នៅប្រទេសអាហ្វហ្គានីស្ថាន រងការវាយប្រហារ ស្លាប់ម្នាក់ និងរបួសជាង២៦នាក់ ដោយរថយន្តបំផ្ទុះគ្រាប់បែក និងបាញ់ប្រហារជាច្រើនគ្រាប់ ស្ថិតនៅជាយក្រុង កាប៊ុល នៅព្រលប់ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៦។
តាមព័ត៌មានឲ្យដឹងថា ខ្មាន់កាំភ្លើងបានវាយប្រហារដោយបំផ្ទុះគ្រាប់បែក និងបាញ់ប្រហារទៅលើក្រុមនិស្សិត និងក្រុមសន្តិសុខសាលា៕