សម្តេច ហេង សំរិន អនុញ្ញាតឱ្យអគ្គរដ្ឋទូតអូស្រ្តាលី ចូលជួបសម្តែងការគួរសម នៅម៉ោង៩៖០០ព្រឹកនេះ
25-08-2016 08:30
(ភ្នំពេញ)៖ សម្តេច ហេង សំរិន ប្រធានរដ្ឋសភា នឹងអនុញ្ញាតឱ្យ លោកស្រី Angela Corcoran អគ្គរដ្ឋទូតអូស្រ្តាលីប្រចាំនៅកម្ពុជា ចូលជួបសម្តែងការគួរសម នៅវិមានរដ្ឋសភា នាម៉ោង៩៖០០ព្រឹក ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៦នេះ។
ទោះជាយ៉ាងណារបៀបវារៈពិភាក្សា គេនៅមិនទាន់ដឹងនៅឡើយទេ។ ប៉ុន្តែកិច្ចពិភាក្សានេះ ត្រូវបានធ្វើឡើងស្របពេលដែលកម្ពុជា ថ្កោលទោសតំណាងរាស្រ្តអូស្រ្តាលីដើមកំណើតខ្មែរម្នាក់ឈ្មោះ ហុង លីម ដែលបានប្រមាថប្រទេសកម្ពុជាថាជារបបតិរច្ឆាន៕