(ភ្នំពេញ)៖ ពិធីបំបួស លោក ប៉ាង សុដារ អតីតព្រះចៅអធិការវត្តវង្សគតបុរីសេរីភ្នំពេញ ហៅវត្តភ្នំពេញថ្មី នៅវត្តបុទុមវតីឧបញ្ឈាដោយសម្តេចព្រះពុទ្ធជ័យ មុនី បណ្ឌិត ឃីម សន (ជោតិបាលោ) ព្រះចតុម្មុខមង្គលរង្សី ព្រះមេគណរាជធានីភ្នំពេញ ព្រះសូធ្យស្តាំ វត្តបុទុមវតីរាជវរារាម។

សម្តេចពុទ្ធជ័យ មុនីបណ្ឌិត ឃីម សន បានប្រគេនបរមងារព្រះតេជគុណ ប៉ាងសុដារ ជាសុវិជ័យត្ថេរោ ប៉ាង សុដារ។

ក្នុងពិធីនេះ ក៏ការចូលរួមពីលោក ឆាត សុឆេត រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា និងលោក ថាន់ ណារិន និងភរិយាទីប្រឹក្សាសម្តេច តេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងឧត្តមទីប្រឹក្សាព្រះមហាក្សត្រ រួមដោយអង្គការសមាគម និងពុទ្ធបរិស័ទ្ធ៕