Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលពិនិត្យមើល តំបន់អភិវឌ្ឍន៍បឹងទន្លេម្រេច របស់លោកឧកញ៉ា ទ្រី ភាព

25-08-2016 07:37

(កំពង់ចាម)៖ នៅក្នុងដំណើរចាកចេញពីខេត្តកំពង់ចាម ឆ្ពោះទៅកាន់ខេត្តព្រះវិហារ ដើម្បីជួបសំណេះសំណាល ជាមួយមន្ត្រីរាជការ និងកម្លាំងប្រដាប់អាវុធ រួមទាំងពិនិត្យមើលសមិទ្ធផលជាតិផងដែរនោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញចូលពិនិត្យមើលតំបន់អភិវឌ្ឍន៍បឹងទន្លេម្រេច របស់លោកឧកញ៉ា ទ្រី ភាព ស្ថិតនៅភូមិអូរពូ ឃុំរមនីយ ស្រុករវៀង ខេត្តព្រះវិហារ។

នៅព្រឹកថ្ងៃទី២៥ ខែសីហានេះ សម្តេចតេជោ ហ៊ុន សែន បានធ្វើដំណើរតាមរថយន្ត ចាកចេញពីខេត្តកំពង់ចាម ដែលជាខេត្តកំណើតរបស់សម្តេច ឆ្ពោះទៅកាន់ខេត្តព្រះវិហារ ដើម្បីជួបសំណេះសំណាល ជាមួយមន្ត្រីរាជការ និងកម្លាំងប្រដាប់អាវុធ រួមទាំងពិនិត្យមើលសមិទ្ធផលជាតិផងដែរ។

ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន បានសូមការអភ័យទោស ដែលមិនបានចុះសួរសុខទុក្ខបប្អូនអាជីវករខេត្តកំពង់ចាម ប៉ុន្តែសម្តេចតេជោ អះអាងថាសម្តេចនឹងវិលមកជួបបងប្អូន​ នៅពេលឆាប់ៗនេះ៕