(ភ្នំពេញ)៖ រយៈពេល០៣ថ្ងៃ នៃពិធីអបអរសាទរ ​«ខួបលើកទី២៥ នៃការបញ្ចប់សង្គ្រាមស៊ីវិល នៅកម្ពុជា និងការអនុវត្តប្រកបដោយជោគជ័យ នយោបាយ​ ឈ្នះ​ ឈ្នះ និងខួប ៥ឆ្នាំ នៃការកសាងវិមានឈ្នះ ឈ្នះ» ដែលត្រូវរៀបចំឡើងយ៉ាងអធឹកអធម និងបញ្ចប់ទៅដោយរលូន ដោយមានប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ មកចូលរួមទស្សនានិងដើរកម្សាន្ត ក្រោមការធានាសន្តិសុខ សុវត្ថិភាព រក្សាសណ្ដាប់ធ្នាប់ និងសង្គ្រោះបន្ទាន់ ពីកម្លាំងចម្រុះទាំង (នគរបាល អាវុធហត្ថ យោធា និងអាជ្ញាធរពាក់ព័ន្ធ) ប្រកបដោយវិន័យសណ្តាប់ធ្នាប់ ស្វាហាប់ ការទទួលខុសត្រូវ ការលះបង់ និងមនោសញ្ចេតនាស្និទ្ធស្នាលទន់ភ្លន់បំផុត។

ទន្ទឹមជាមួយជោគជ័យនេះដែរ អាវុធហត្ថរាជធានីភ្នំពេញ ដឹកនាំបញ្ជាផ្ទាល់ដោយ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងដោយអនុវត្តតាមការដឹកនាំរបស់ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបង្ហាញនូវវីដេអូសកម្មភាព ក្នុងការចូលរួមបំពេញបេសកកម្ម រយៈពេល០៣ថ្ងៃ ០៣យប់ កន្លងមក ដូចខាងក្រោម៖

(ទូរទស្សន៍វីដេអូ): https://t.me/freshnewsasia/166444