គ្រោះរញ្ជួយដីនៅអ៉ីតាលី៖ សម្លាប់មនុស្សកើនឡើងដល់ ១៥៩នាក់ស្លាប់ និងរងរបួសរាប់រយនាក់ទៀត (Video inside)
25-08-2016 07:11
(អ៉ីតាលី)៖ គ្រោះរញ្ជួយដីនៅអ៉ីតាលី បណ្តាលឲ្យមនុស្សស្លាប់កើនដល់ ១៥៩នាក់ ខណៈអ្នករងរបួសរាប់រយនាក់ ព្រមទាំងកំពុងបាត់ខ្លួនជាច្រើននាក់ផងដែរ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Skynews ចេញផ្សាយនៅយប់ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៦។
សូមជំរាបថា គ្រោះរញ្ជួយដីបានកើតឡើង ស្ថិតនៅចម្ងាយ ៧៦គីឡូម៉ែត្រ នៃទីក្រុងភាគខាងត្បូងឈាង ខាងកើតប្រទេសអ៉ីតាលី ហើយវាបានញ័រចេញពីក្នុងដី ជម្រៅតែ១០គីឡូម៉ែត្រប៉ុណ្ណោះ។ ដោយឡែកនៅទីក្រុងរ៉ូមវិញ អគារមួយចំនួនបានញាប់ញ័ររយៈពេល ២០វិនាទី។
គួរបញ្ជាក់ថា កាលពីឆ្នាំ ២០០៩ គ្រោះរញ្ជួយដីកម្រិត ៦,៣រ៉ិចទ័រ បានវាយប្រហារតំបន់ដដែលនេះ បានសម្លាប់ មនុស្សរហូតដល់ទៅជាង ៣០០នាក់ឯណោះ៕