(ភ្នំពេញ)៖ រថយន្ត ពីរគ្រឿងរងការខូចខាតបន្ទាប់ពីម្ចាស់ស្រវឹង បានបើកបុកក្បាលស្ពានអាកាសតិចណូនា ម៉ោង១២៖៤០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី២៥ ខែសីហាឆ្នាំ២០១៦ ស្ថិតក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក តែសំណាងល្អមិនបណ្តាលឲ្យមានអ្នករងរបួសនោះទេ។
សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា នៅម៉ោងខាងលើ មានរថយន្តបើកបន្តកន្ទុយគ្នាពីរគ្រឿងមួយគ្រឿងម៉ាក Tacoma ពាក់ស្លាកលេខភ្នំពេញ2W-6956 និងមួយគ្រឿងទៀតម៉ាក Ford ពាក់ស្លាកលេខភ្នំពេញ2AB-7138 លុះបើកមកដល់ត្រង់ចំណុចក្បាលស្ពានអាកាសតិចណូ ធ្វើឲ្យម្ចាស់រថយន្ត Tacoma ដែលស្រវឹងមើលផ្លូវមិនសូវច្បាស់នោះបានជ្រុលទៅបុក ជាមួយក្បាលស្អានពេញទំហឹងហើយភ្លាមៗនោះ រថយន្ត Ford ដែលបើកមកពីក្រោយបានបុកបន្តទៀត ធ្វើឲ្យរថយន្តទាំងពីររងការខូចខាតយ៉ាងដំណំ តែមិនបណ្តាលឲ្យអ្នកបើកបរទាំងពីររងរបួសនោះទេ។
ក្រោយកើតហេតុដោយសារតែរថយន្តទាំងពីរ បើកបុកបណ្តាលឲ្យខូចទ្រព្យសម្បត្តិ ក៏ត្រូវបានជំនាញចុះមកវាស់វែង នឹងស្ទួចយកទៅរក្សាទុក នៅការិយាល័យចរាចរណ៌ផ្លូវគោក នៃស្នងការដ្ឋាននគរបាលក្រុងភ្នំពេញ ដើម្បីរង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕