(អ៉ីតាលី)៖ គ្រោះរញ្ជួយដីនៅអ៉ីតាលី បណ្តាលឲ្យមនុស្សស្លាប់កើនដល់ ១២០នាក់ ខណៈអ្នករងរបួស៣៦៨នាក់ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន BBC ចេញផ្សាយនៅយប់ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៦។
សូមជំរាបថា គ្រោះរញ្ជួយដីបានកើតឡើង ស្ថិតនៅចម្ងាយ ៧៦គីឡូម៉ែត្រ នៃទីក្រុងភាគខាងត្បូងឈាង ខាងកើតប្រទេសអ៉ីតាលី ហើយវាបានញ័រចេញពីក្នុងដី ជម្រៅតែ១០គីឡូម៉ែត្រប៉ុណ្ណោះ។ ដោយឡែកនៅទីក្រុងរ៉ូមវិញ អគារមួយចំនួនបានញាប់ញ័ររយៈពេល ២០វិនាទី។
គួរបញ្ជាក់ថា កាលពីឆ្នាំ ២០០៩ គ្រោះរញ្ជួយដីកម្រិត ៦,៣រ៉ិចទ័រ បានវាយប្រហារតំបន់ដដែលនេះ បានសម្លាប់ មនុស្សរហូតដល់ទៅជាង ៣០០នាក់ឯណោះ៕