Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

គ្រោះរញ្ជួយដីនៅអ៉ីតាលី សម្លាប់មនុស្សកើនដល់ ៧៣នាក់ស្លាប់ និងរាប់រយនាក់ទៀតបាត់ខ្លួន

24-08-2016 23:43

(រ៉ូម)៖ គ្រោះរញ្ជួយដីនៅអ៉ីតាលី បណ្តាលឲ្យមនុស្សស្លាប់កើនដល់ ៧៣នាក់ ខណៈរាប់រយនាក់ទៀត កំពុងជាប់ក្រោមគំនរអគារនៅឡើយ រង់ចាំការជួយសង្គ្រោះនៅឡើយ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNN នៅយប់ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៦។

សូមជំរាបថា គ្រោះរញ្ជួយដីបានកើតឡើងនៅពេលវេលាម៉ោង ៣៖៣៦នាទី ទៀបភ្លឺម៉ោងនៅទីក្រុងរ៉ូម ដែលស្ថិតនៅចម្ងាយ ៧៦គីឡូម៉ែត្រ នៃទីក្រុងភាគខាងត្បូងឈាង ខាងកើតប្រទេស ហើយវាបានញ័រចេញពីក្នុងដី ជម្រៅតែ១០គីឡូម៉ែត្រប៉ុណ្ណោះ។ ដោយឡែកនៅទីក្រុងរ៉ូមវិញ អគារមួយចំនួនបានញាប់ញ័ររយៈពេល ២០វិនាទី។

គួរបញ្ជាក់ថា កាលពីឆ្នាំ ២០០៩ គ្រោះរញ្ជួយដីកម្រិត ៦,៣រ៉ិចទ័រ បានវាយប្រហារតំបន់ដដែលនេះ បានសម្លាប់ មនុស្សរហូតដល់ទៅជាង ៣០០នាក់ឯណោះ៕