(ហ្សាការតា)៖ គ្រោះរញ្ជួយដីកម្រិត ៥,៨រ៉ិចទ័របានវាយប្រហារតំបន់មួយដែលស្ថិតនៅចម្ងាយ ១៧៦ គីឡូម៉ែត្រពីភាគខាងលិចកោះ Sungaipenuh នៃប្រទេសឥណ្ឌូណេស៊ី។ នេះបើតាមការចេញ ផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នៅមុននេះបន្តិច នាយប់ថ្ងៃពុធ ទី២៤ ខែសីហា ឆ្នាំ២០១៦។
ភ្លាមៗបែបនេះ ពុំទាន់មានសេចក្តីរាយការណ៍ណាមួយ បញ្ជាក់ពីការខូចខាត ឬមនុស្សរងគ្រោះនោះទេ៕