(ភ្នំពេញ)៖ ក្រសួងពាណិជ្ជកម្ម បានចេញសេចក្ដីជូនដំណឹងមួយ ដោយបញ្ជាក់ថា ក្រសួងនឹងការរៀបចំវេទិកាពាណិជ្ជកម្ម និងវិនិយោគកម្ពុជា-ចិនលើកទី១ នៅទីក្រុងណានីង ខេត្តក្វាងស៊ី ប្រទេសចិន នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៦ខាងមុខនេះ។
ក្រសួងពាណិជ្ជកម្មបានឲ្យដឹងថា វេទិកាពាណិជ្ជកម្ម និងវិនិយោគកម្ពុជា-ចិនលើកទី១នេះ ធ្វើឡើងនៅតំបន់ស្វយ័ត ក្វាងស៊ី វេលាម៉ោង៩៖៣០ព្រឹក ក្នុងឱកាសព្រឹត្តិការណ៍ពិព័រណ៍ពាណិជ្ជកម្មចិន-អាស៊ាន លើកទី១៣ ចាប់ពីថ្ងៃទី១១-១៤ ខែកញ្ញា ដោយមានការចូលរួមពី សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃកម្ពុជា៕
សម្រាប់ព័ត៌មានលម្អិត សូមអានសេចក្ដីជូនដំណឹង របស់ក្រសួងពាណិជ្ជកម្ម ទាំងស្រុង៖