(មីយ៉ាន់ម៉ា)៖ យោងតាមព័ត៌មាន Bangkok Post ចេញផ្សាយបន្តបន្ទាប់ទៀតបានឲ្យដឹងថា អ្នករស់នៅទីក្រុងបាងកក រត់ចេញពីអគារខ្ពស់ៗ មកផ្តុំគ្នានៅខាងក្រៅអគារ បន្ទាប់ពីរងឥទ្ធិពលរញ្ជួយដី ពីប្រទេសមីយ៉ាន់ម៉ា កំរិតខ្លាំង ៦.៨រិចទ័រ។

«នៅម៉ោង ៥៖៤២នាទី ការិយាល័យធ្វើការរបស់ខ្ញុំញ័រ ស្ថិតនៅជាន់ទី២២ នៃអគារក្រុមហ៊ុន Silom Complex, នេះបើយោងតាមអ្នកធ្វើការនៅទីនោះនិយាយប្រាប់។

ប៉ុន្តែទោះបីយ៉ាងណា​ តាមសារព័ត៌មានបញ្ជាក់ថា មិនមានអ្នករងរបួសនោះទេ។ គ្រោះរញ្ជួយដីដែលកើតឡើងនេះ ស្ថិតនៅចំងាយ១៤៣គីឡូម៉ែត្រពីទីក្រុង Meiktila ប្រទេសមីយ៉ាន់ម៉ា និងញ័ររង្គើដល់ទីក្រុងមួយចំនួនរបស់ឥណ្ឌា និងបង់ក្លាដេស ក៏មានអារម្មណ៍រង្គើផងដែរ នេះបើយោងតាមពលរដ្ឋរស់នៅទីនោះ។

សូមជំរាប កាលពីព្រឹកមិញក៏មានគ្រោះរញ្ជួយដីមួយផងដែរ​ បានវាយប្រហារប្រទេសអ៉ីតាលី កំរិត ៦.៤រិចទ័រ បណ្តាលឲ្យស្លាប់៣៧នាក់ និងបាត់ខ្លួន១៥០នាក់ផ្សេងទៀត៕