(ភ្នំពេញ)៖ គិតត្រឹមយប់ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៣ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសសរុបចំនួន ១៥,៣១៦,៦៦៦នាក់។ ក្នុងនោះរួមមាន៖

១៖ ចាប់ពីអាយុ១៨ឆ្នាំឡើង ១០,៤០៣,៩២០នាក់
២៖ ចាប់ពីអាយុ១២ដល់១៨ឆ្នាំ ១,៨៥៣,០០៣នាក់
៣៖ ចាប់ពីអាយុ០៦ដល់១២ឆ្នាំ ២,១០៦,០៦២នាក់
៤៖ អាយុ៥ឆ្នាំ ៤៣៧,៧៨២នាក់
៥៖ អាយុ៣ឆ្នាំដល់៥ឆ្នាំ ៥១៥,៨៩៧នាក់

ដោយឡែកសម្រាប់អ្នកបានចាក់ដូសទី៣មានចំនួន ១០,៧៨២,៦៨៤នាក់, ដូសទី៤ចំនួន ៥,៤១៦,៥៧៣នាក់, ដូសទី៥ចំនួន ២,០៩៣,៧៧៥នាក់ និងដូសទី៦ចំនួន ៥៧៦,៧២០នាក់។

នេះបើយោងតាមរបាយការណ៍ផ្លូវការពីក្រសួងសុខាភិបាល ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅយប់ថ្ងៃនេះ៕