(ភ្នំពេញ)៖ គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច ប្រកាសគាំទ្រពេញទំហឹងនូវប្រសាសន៍សម្តេចមហាបវរ ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា កំណត់យកថ្ងៃទី២៩ ខែធ្នូ «ជាទិវាសន្តិភាពនៅកម្ពុជា»។

ក្រោមការសម្រេចចិត្តដ៏វៃឆ្លាត របស់សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្ដេចបានមានប្រសាសន៍បញ្ជាក់ថា កម្ពុជាមិនបាច់បង្កើតទិវាសន្តិភាពទៀតនោះទេ គឺកំណត់យកថ្ងៃទី២៩ ខែ ធ្នូ ទិវា សន្តិភាពនៅកម្ពុជា។ អស់រយៈពេលកន្លងមក កម្ពុជាជាប្រទេសរងនូវសោនាដកម្មយ៉ាងខ្លោចផ្សារជាទីបំផុត ដោយសារតែភ្លើង សង្គ្រាម។

ក្រោមនយោបាយឈ្នះ-ឈ្នះ ដែលមាន សម្តេចតេជោ ហ៊ុន សែន ជាស្ថាបនិក និងជាអគ្គមគ្គុទ្ទេសក៍ឯក បានធ្វើ អោយកម្ពុជាបិទបញ្ចប់ភ្លើងសង្គ្រាម រកឃើញសុខសន្តិភាព ជាពិសេសបានបិទបញ្ចប់ទំព័រខ្មៅងងឹតនៃការបែកបាក់ជាតិ ក្នុងរយៈ ពេលតិចបំផុត៥០០ឆ្នាំ។ ផ្តើមពីសុខសន្តិភាព និងការឯកភាពជាតិទាំងស្រុងនាថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ ជាបុព្វហេតុដ៏ធំធេង នាំអោយកម្ពុជាសម្រេចបាននូវការកសាងជាតិអោយរីកចម្រើន ប្រជាពលរដ្ឋរស់នៅប្រកបដោយសុខសុភមង្គលដូចពេលបច្ចុប្បន្ននេះ។

គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច សូមធ្វើការគាំទ្រទាំងស្រុងចំពោះប្រសាសន៍ របស់ សម្តេចមហាបវរ ធិបតី ហ៊ុន ម៉ាណត ក្នុងការយកថ្ងៃទី២៩ ខែធ្នូ ជាទិវាសន្តិភាពនៅកម្ពុជា។ ប្រសាសន៍របស់សម្តេចនេះ គឺបានបង្ហាញ ពិលោកអោយឃើញកាន់តែច្បាស់ថា កម្ពុជាគឺជាប្រទេសពោពេញដោយសន្តិភាពពេញលេញ ឯករាជ បូរណៈភាពទឹកដី អធិបតេយ្យភាព បោះជំហានលើវិស័យអភិវឌ្ឍន៍ជាតិ សេដ្ឋកិច្ចប្រជាពលរដ្ឋ និងសង្គម ជាចំបង។

គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច សង្ឃឹមយ៉ាងមុតមាំថា ទិវាសន្តិភាពមួយនេះ អាចជាកម្លាំងចិត្តដ៏មោះមុត មួយប្រយោជន៍ដល់ខ្មែរគ្រប់រូប ប្តូរចេញពីទស្សនៈនយោបាយផ្តួលរំលំវាយប្រហារខ្មែរគ្នាឯង បោះជំហានទៅលើវិស័យអភិវឌ្ឍន៍ទាំងធនធានមនុស្សនិងធនធានសេដ្ឋកិច្ចបែបប្រជាធិបតេយ្យ ដូចទៅនឹងបណ្តាប្រទេសដ៏ទៃដែលកំពុងធ្វើការអភិវឌ្ឍន៍លើសកលលោក៕