(ភ្នំពេញ)៖ ក្រុមហ៊ុន មេក អាយឌា ខូអេលធីឌី (Make Ideas Co, Ltd.) បានទទួលការគាំទ្រ ពីក្រសួងពាណិជ្ជកម្ម និងការសហការពីក្រុមហ៊ុន មេឌា អេកសិន (Media Actions Co, Ltd.) បានរៀបចំកម្មវិធីការតាំងពិព័រណ៌ពាណិជ្ជកម្ម កម្ពុជាអន្តរជាតិ (CamTrade International Exhibition 2016) ដែលប្រព្រឹត្តនៅថ្ងៃទី ៨ដល់ទី ១១ខែកញ្ញា ឆ្នាំ២០១៦ នៅវិមានសុភមង្គល (ស្ទឹងមានជ័យ)។
ការតាំងពិព័រណ៍នេះ ក្នុងគោលបំណងដើម្បី បង្ហាញពីភាពរីកចំរើន និងសក្កានុពលសេដ្ឋកិច្ច ចំពោះសង្វាក់ផលិតកម្មផលិតផល របស់ប្រទេសសមាជិកអាស៊ាន និងបណ្ដាលប្រទេសអន្តរជាតិ ដើម្បីរឹតចំណងមិត្តភាពទំនាក់ទំនង ផ្នែកពាណិជ្ជកម្មថែមទាំងស្វែងយល់ពីចំនុចខ្លាំង និងចំនុចខ្សោយទៅលើទីផ្សារ ក្នុងប្រទេសកម្ពុជា ហើយព្រឹត្តិការណ៍នេះ គឺជាវេទិកា ធុរៈកិច្ចសម្រាប់ទាក់ទាញ អ្នកវិនិយោគិនជាតិ និងអន្តរជាតិ ដើម្បីមកបណ្ដាក់ទុន និងពង្រីកទីផ្សាររបស់ខ្លួន។
បណ្ដាក្រុមហ៊ុនជាតិ និងអន្តរជាតិ ចូលរួមតាំងពិព័រណ៌ផលិតផល និងសេវាកម្មរបស់ខ្លួនមានរយៈពេល៤ថ្ងៃ ដែលមានផលិតផល និងសេវាកម្មរួមមាន៖
- មានរថយន្ដទំនើបៗជាច្រើន និងម៉ូតូ
- ប្រព័ន្ធទូរស័ព្ទចល័ត, ទូរស័ព្ទដៃ និងគ្រឿងអេឡិចត្រូណិច
- សំលៀកបំពាក់, កាបូប, នាឡិកា, គ្រឿងសំអាង
- ម្ហូបអាហារ, ភេសជ្ជៈ និងផលិតផលសុខភាព។
ក្នុងកម្មវិធីនោះ ក៏មានការចាប់រង្វាន់ សម្រាប់អ្នកចូលរួម ទស្សនាផងដែររួមមាន៖ ម៉ូតូZoomer X 2016, ទូរស័ព្ទដៃ iPhone 6, iPad, និងកង់ម៉ាកចាយអិន។
កាន់តែពិសេសការប្រគំតន្រ្តីពិសេស ពីកំពូលតារាចម្រៀងល្បីៗគឺកញ្ញា ឱក សុគន្ធកញ្ញា លោកនី រតនា លោក ថែលថៃ លោកងួនដេវីដ ក្រុម DJ មកពីប្រទេសថៃ ជាពិសេស ក្រុមកំប្លែងនាយពាក់មី ។
សូមកុំភ្លេចចូលរួមទស្សនា ដោយសេរី និងទិញទំនិញជាមួយ Promotion ធំៗ និងការបញ្ចុះ តម្លៃពិសេសៗ!