(ភ្នំពេញ)៖ សេចក្តីរាយការណ៍ពីភ្នាក់ងារ Fresh News ដែលកំពុងតាមយកព័ត៌មាន ស្តីពីដំណើរទស្សកិច្ច របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ក្នុងខេត្តកំពង់ចាម បានឲ្យដឹងថា នៅល្ងាចថ្ងៃទី២៤ ខែសីហានេះ សម្តេចតេជោ បានកំពុងតែចុះជួបសំណេះសំណាលជាមួយ បងប្អូនប្រជាពលរដ្ឋក្នុងខេត្តកំពង់ចាម តាមបណ្តោយមាត់ទន្លេ ក្នុងក្រុងកំពង់ចាម។
ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន បានឆ្លៀតចូលអុជធូប គោរពវិញ្ញាណក្ខន្ធ លោកយាយ លោកតារបស់សម្តេចនៅក្នុងវត្តដីដុសផងដែរ។ ក្នុងឱកាសនោះមានប្រជាជពលរដ្ឋ កំពុងហាត់ប្រាណ ឬដើរកម្សាន្តតាមមាត់ទន្លេ បានមកទទួលស្វាគមន៍ សម្តេចតេជោ ប្រកបដោយក្តីរីករាយ និងសុំថតរូបជាមួយសម្តេចផងដែរ៕