(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ទ្រង់បានចេញព្រះរាជក្រឹត្យតែងតាំង អគ្គលេខាធិការ និងអគ្គលេខាធិការរង នៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត សរុបចំនួន៥រូប។

ក្នុងព្រះរាជក្រឹត្យដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣នេះ ព្រះមហាក្សត្រ បានកំណត់ថា អគ្គលេខាធិការ ដែលមានឋានៈ និងបុព្វសិទ្ធិស្មើ រដ្ឋលេខាធិការ និងអគ្គលេខាធិការរង ស្មើអនុរដ្ឋលេខាធិការ។

ព្រះរាជក្រឹត្យដដែលនេះ ព្រះមហាក្សត្រក៏បានបញ្ចប់មុខតំណែងអគ្គលេខាធិការ និងអគ្គលេខាធិការរងដែលទទួលការតែងតាំងមុនថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣ផងដែរ៕

ខាងក្រោមនេះ ជាព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ៖