(ភ្នំពេញ)៖ ការបង្ក្រាបគ្រឿងញៀនទូទាំងប្រទេស នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣នេះ កម្លាំងសមត្ថកិច្ចបង្ក្រាប បាន១២ករណី ឃាត់ខ្លួនជនសង្ស័យ ៣៦នាក់។

* ករណីដឹកជញ្ជូន រក្សាទុក១០ករណី ឃាត់ខ្លួន២៤នាក់
* ករណីប្រើប្រាស់២ករណី ឃាត់ខ្លួន១២នាក់។

លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣នេះ កម្លាំងសមត្ថកិច្ចបានបង្ក្រាបចំនួន ៧,៩៧៨ករណី ឃាត់ខ្លួន ១៩,៨៦២នាក់ (ស្រី១៣៥៦នាក់)៕