(ភ្នំពេញ)៖ ភាពយន្តឯកសារប្រវត្តិសាស្រ្ត «កម្ពុជា៖ បន្ទាត់ឆ្នាំ១៩៩៨» ត្រូវបានចាក់ផ្សាយនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣នេះ ក្នុងពិធីអបអរសាទរខួប២៥ឆ្នាំ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅ​កម្ពុជា និងការអនុវត្តប្រកបដោយជោគជ័យនយោបាយឈ្នះឈ្នះ និងខួប៥ឆ្នាំ​នៃការកសាងវិមានឈ្នះឈ្នះ។

ភាពយន្តឯកសារប្រវត្តិសាស្រ្តនេះ គឺជាគម្រោងផ្តួចផ្តើមឡើងដោយ មូលនិធិម៉ានី (The Many Foundation) ដោយមានការសហការជាមួយ សហភាពសហព័ន្ធយុវជនកម្ពុជា និងអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍បាយ័ន ក្នុងគោលបំណងបញ្ជ្រាបនូវចំណេះដឹងពាក់ព័ន្ធនឹងនយោបាយ ឈ្នះឈ្នះ បន្ថែមដល់សាធារណជន និងឆ្លុះបញ្ចាំងពីភាពជាក់ស្តែងនៃការអនុវត្ត និងឥទ្ធិពលនៃនយោបាយឈ្នះឈ្នះ មកលើសង្គមកម្ពុជានាពេលបច្ចុប្បន្ន និងពេលអនាគត៕

សូមទស្សនាវីដេអូទាំងស្រុង៖ https://www.facebook.com/HunManyCambodia/videos/2118024035257843