(ភ្នំពេញ)៖ កម្លាំងនគរបាល នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី សហការជាមួយកម្លាំងស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ ក្រោមការសម្របសម្រួលពីលោក សៀង សុខ ព្រះអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៦នេះ បានបន្តប្រតិបត្តិការចាប់ខ្លួន ជនជាតិវៀតណាមចំនួន៦នាក់ថែមទៀត ពីបទរស់នៅ និងធ្វើការខុសច្បាប់។
លោកឧត្តមសេនីយ៍ទោ អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី បានឲ្យដឹងថា ការចុះត្រួតលើការរស់នៅរបស់ជនជាតិវៀតណាមទាំងនេះ បានធ្វើឡើងស្ថិតនៅផ្ទះលេខ ផ្លូវលេខ១០១ និងផ្លូវលេខ១០៣ ក្រុមទី៧ ភូមិ៤ សង្កាត់ផ្សារដើមផ្កូវ ខណ្ឌចំការមន។ លោកបន្តទៀតថា «ពេលចុះត្រួតពិនិត្យនោះ យើងឃើញមានជនបរទេសចំនួន៦នាក់ ប្រុសក្នុងនោះជនជាតិវៀតណាមទាំង៦នាក់ តែមានលិខិតឆ្លងដែនមានទិដ្ឋាកាត្រឹមត្រូវម្នាក់ មានបង្កាន់ដៃជំរឿន «អ៣» ម្នាក់ និងគ្មានឯកសារលិខិតឆ្លងដែនចំនួន០៤នាក់»។
សម្រាប់ជនជាតិវៀតណាមទាំង ៤នាក់នោះ ត្រូវនាំយកទៅកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ដើម្បីអនុវត្តបន្តទៀត៕